ក្រុម Real Madrid ទំនងជាមិនទិញកីឡាករថ្មីណាម្នាក់មករួមក្រុមទេនៅរដូវកាលថ្មីខាងមុខនេះ ដោយសារតែមេរោគ Covid-19 ធ្វើឱ្យក្លឹបនេះបាត់ចំណូលជាច្រើន។ក្រុម Real Madrid ក៏មិនខុសពីក្រុមដទៃទៀតដែរ ពោលគឺបាត់ចំណូលជាច្រើនដោយសារតែមេរោគ Covid-19 ធ្វើឱ្យបាល់ទាត់ផ្អាកការប្រកួតកន្លងមក។ ខណៈដែលតាមគម្រោងនៅរដូវកាលក្រោយក៏ត្រូវលេងដោយគ្មានអ្នកគាំទ្រចូលទស្សនាទៀតនោះ ទើបបានជាក្លឹបទំនងជាមិនចំណាយប្រាក់ដើម្បីទិញកីឡាករថ្មីមករួមក្រុមឡើយ។ ពួកគេនឹងប្រើប្រាស់កីឡាករនិងធនធានបច្ចុប្បន្ន ដែលមានស្រាប់ ដើម្បីទប់ទល់ជាមួយការចំណាយ។
បើតាមការវិភាគ បើទោះជាក្រុម Real Madrid មិនទិញកីឡាករថ្មី ក៏ពួកគេមិនពិបាកអ្វីឡើយ។ យុវជនរបស់ក្រុមនេះពោរពេញដោយសមត្ថភាព និងដាក់ឱ្យក្លឹបដទៃខ្ចីជើងជាច្រើន។ ដូច្នេះ រដូវកាលថ្មីខាងមុខ បើពួកគេកោះហៅយកមកវិញនោះ គឺអាចប្រើប្រាស់បានទៅហើយ៕