ក្រុមយក្ស Bayern Munich បានបន្ដយកឈ្នះលើក្រុម Dusseldorf ក្នុងលទ្ធផល ៥-០ ក្នុងការប្រកួត Bundesliga កាលពីយប់មិញនេះ។ក្រុមរបស់លោក Hansi Flick ពេលនេះ មាន១០ពិន្ទុដាច់ក្រុមលេខ២ទៅហើយ ខណៈដែលទម្រង់លេងបច្ចុប្បន្ននេះវិញ គឺរឹតតែល្អថែមទៀត។ ពេលនេះឱកាសលើកពានរង្វាន់រដូវកាលនេះ របស់ក្រុម Bayern Munich កាន់តែខ្ពស់ខ្លាំងហើយ ព្រោះបើមើលទៅលើបច្ចុប្បន្នគ្មានក្រុមណាមួយអាចទប់ជាមួយពួកគេបានឡើយ។
សម្រាប់៥គ្រាប់ដែលរកបាននៅយប់មិញ ចេញពី Jorgensen ធ្វើឱ្យចូលទីខ្លួនឯង១គ្រាប់ Pavard រកបាន១គ្រាប់ Lewandowski ២គ្រាប់ និង Davies រកបាន១គ្រាប់ដែរ៕