M.City ដាក់​សំណើ​ហៅ​កីឡាករ​ចំណាស់​មួយ​រូប​ចូល​ក្លឹប​វិញ តែ​ទទួល​បាន​ចម្លើយ “បដិសេធ”

តាម​របាយការណ៍​ពី Daily Mailរបស់​អង់គ្លេស​បាន​ចុះ​ផ្សាយ ក្លឹប​មេឃ​ខៀវ Manchester City ​បាន​ដាក់​សំណើ​ក្នុង​ការ​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​ជើង​ចាស់ Vincent Kompany ត្រលប់​មក​ចូលរួម​ជាមួយ​ក្លឹប​វិញ ប៉ុន្តែ​ត្រូវ​បាន​សាមី​ខ្លួន​ច្រាន​ចោល​មិន​ព្រមព្រៀង​លើ​សំណើ​មួយ​នេះ។

Kompany ជា​អតីត​ខ្សែ​ការពារ​កាន់​ឆ្នាំ​មួយ​រូប​នៅ City ដែល​ធ្លាប់​លេង​ឲ្យ City អស់​រយៈ​ពេល ១១ ឆ្នាំ មុន​ប្រកាស​ចាកចេញ​ក្រោយ​ចប់​កុងត្រា​កាល​ពី​រដូវ​ក្តៅ​ឆ្នាំ ២០១៩។ ជម្រើស​របស់ Kompany ពេល​នេះ គឺ​ចង់​លេង​នៅ​ក្លឹប​បច្ចុប្បន្ន Anderlecht ក្នុង​ប្រទេស​កំណើត​បែលហ្សិក​ដដែល។

នា​រដូវ​កាល ២០១៩/២០ ខ្សែ​ការពារ​បែលហ្សិក​បង្ហាញ​ខ្លួន ១៨ ប្រកួត រក​បាន ១ គ្រាប់​និង Assist ១ លើក​ឲ្យ​ក្លឹប៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT