មុន Salah បំបែក​បាន កីឡាករ ៣ រូប​នេះ​ហើយ​បំប៉ោង​សំណាញ់​ទី​រដូវ​កាល​ទោល​ច្រើន​បំផុត​នៅ PL

ត្រលប់​ទៅ​រដូវ​កាល ២០១៧/១៨ កាល​នោះ​គឺ Mohamed Salah រក​បាន ៣២ គ្រាប់​ក្នុង​មួយ​រដូវ​កាល សម្រាប់​គ្រាប់​បាល់​នៅ Premier League សុទ្ធ ហើយ​បាន​ឈ្នះ​ពាន​រង្វាន់​ស្បែក​ជើង​មាស ពោល​វា​ជា​ឆ្នាំ​ដំបូង​ដែល​គេ​ទើប​ផ្ទេរ​ចេញ​ពី AS Roma មក​កាន់​ទឹកដី Liverpool។

ឆ្នាំ​នោះ​ហើយ​គឺ Salah បាន​បំបែក​កំណត់ត្រា នាម​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នា​រដូវ​កាល​ទោល​នៅ PL យក​ឈ្នះ​លើ​កំណត់ត្រា​ចាស់​របស់​កីឡាករ ៣ រូប។

នៅ PL សរុប​ទៅ​មាន​កីឡាករ ៧ រូប​ប៉ុណ្ណោះ ធ្លាប់​បំបែក​គ្រាប់​បាល់​លើស ៣០ គ្រាប់​ក្នុង​មួយ​រដូវ​កាល ឬ ៣៨ ប្រកួត​សរុប ហើយ​ក្នុង​ចំណោម​នោះ​មាន ៣ រូប​ដែល​រក​បាន ៣១ គ្រាប់​មុន​ពេល Salah មក​ដល់។

នោះ​គឺ Cristaino Ronaldo សម្រេច​បាន​ពេល​លេង​ឲ្យ Man Utd, Luis Suarez ធ្វើ​បាន​កាល​លេង​ឲ្យ Liverpool និង​ជើង​ចាស់ Alan Shearer ធ្វើ​បាន​គ្រា​លេង​ឲ្យ Blackburn Rovers៕ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT