ក្លឹប Real Madrid បាននឹងកំពុងគិតគូរលើផែនការណ៍នាថ្ងៃខាងមុខ ពោលគឺការបើកកីឡដ្ឋានឲ្យអ្នកគាំទ្រចូលទស្សនាវិញ នារដូវកាល ២០២០/២១ ខាងមុខ។
ដូចបានបញ្ជាក់ពីប្រធានលីគ LaLiga លោក Javier Tebas បានសង្កត់ធ្ងន់ថា ថ្ងៃទី ១២ កញ្ញា ឆ្នាំ ២០២០ គឺជាកាលបរិច្ឆេទបើករដូវកាល ២០២០/២១។ ពាក់ព័ន្ធនឹងរឿងនេះគឺក្លឹប Real Madrid ក៏ចង់បើកកីឡដ្ឋានឲ្យអ្នកគាំទ្រចូលទស្សនាវិញនៅខែតុលា តែបើកកីឡដ្ឋានតូចរបស់ឈុត B ពោលគឺទំនងយកពេលនេះ ទៅសាងសង់ជាថ្មីនៃកីឡដ្ឋាន Santiago Bernabeu។
បញ្ជាក់ថា ត្បិតបើបើកដំណើរការក្តី តែនឹងមិនអនុញ្ញាតឲ្យមនុស្សចូលមើលកកកុញដូចមុនឡើយ ពោលគឺអាចធ្វើទៅបានត្រឹម ៣០ ភាគរយនៃចំនួនផ្ទុកសរុបតែប៉ុណ្ណោះ ពោលត្រូវធានាបានថាអ្នកគាំទ្របានរក្សាគម្លាតពីគ្នា ជៀសវាងការរាតត្បាតវីរុស COVID-19៕
ប្រភព៖ BeSoccer