លោក Quique Setien អ្នកចាត់ការក្រុម FC Barcelona យល់ឃើញថាច្បាប់ថ្មី ដែលអាចដូរបាន៥នាក់ក្នុងមួយប្រកួត នឹងផ្ដល់ផលមិនល្អទេសម្រាប់ក្រុមលោក។
La Liga បានកំណត់យកថ្ងៃទី១១ខែក្រោយនេះ ដើម្បីបើកការប្រកួតវិញ។ ដោយគូបើកឆាកនោះគឺ Sevilla ប៉ះជាមួយ Real Betis ។ ការបើកឱ្យលេងវិញនេះដែរ គឺមានច្បាប់ថ្មីជាច្រើនត្រូវបានដាក់ឱ្យលេង ដោយក្នុងនោះមានទាំងការប្ដូរបានកីឡាករ៥នាក់ក្នុងមួយប្រកួតផងដែរ។
ចំពោះច្បាប់ដូរបាន៥នាក់នេះដែរ ត្រូវបានលោក Setien អ្នកចាត់ការក្រុម Barcelona និយាយថា៖ “ខ្ញុំគិតថាច្បាប់ដូរបាន៥នាក់ នឹងប៉ះពាល់ដល់យើង ព្រោះយើងតែងតែសម្រេចការប្រកួតនៅចុងម៉ោង ហើយប្រសិនបើដៃគូយើងនៅអាចដូរកីឡាករថ្មីបានបន្ថែមទៀតនៅចុងម៉ោងនោះ វានឹងធ្វើឱ្យយើងពិបាកមិនខាន”៕ប្រភព Marca