Rodgers ​ប្រកាស​ថា​ខ្លួន​ក៏​បាន​ឆ្លង Covid-19 ​ដែរ​

​លោក Brendan Rodgers ​បាន​ប្រកាស​ថា​កន្លង​មក​នេះ លោក​ក៏​បាន​ឆ្លង​មេរោគ Covid-19 ជាមួយ​ភរិយា​ផង​ដែរ ប៉ុន្តែ​បច្ចុប្បន្ន​បាន​ជា​សះស្បើយ​ហើយ។

​បុរស​វ័យ​៤៧​ឆ្នាំ​បាន​រៀបរាប់​ដំណើរ​រឿង​ថា​៖ “យើង​បាន​ឈប់​សម្រាក​១​សប្ដាហ៍ ​ពេល​យើង​ដឹង​ថា​នឹង​ត្រូវ​លេង​ទល់​ក្រុម Watford ​នៅ​ថ្ងៃ​១៤​ខែ​មីនា​។ ហើយ​បន្ទាប់​ពី​នោះ​មក ខ្ញុំ​ចាប់​ផ្ដើម​មាន​អាការ​មិន​ស្រួល​ខ្លួន។ ​៣​សប្ដាហ៍ ដែល​ខ្ញុំ​មិន​មាន​ក្លិន ​និង​មិន​ចង់​ញ៉ាំ​អាហារ​សោះ។ ​ហើយ​បន្ទាប់​មក​ទៀត ​ប្រពន្ធ​របស់​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ដូច​ខ្ញុំ​ដែរ។ យើង​ទាំង​ពីរ​នាក់​បាន​ទៅ​ធ្វើ​តេស្ដ ​ហើយ​លទ្ធផល​បង្ហាញ​ថា​យើង​មាន​ផ្ទុក​មេរោគ​នេះ​”។

​ការ​ព្យាបាល​វិញ ​លោក​បាន​បញ្ជាក់​ថា​ពិត​ជា​ពិបាក​ខ្លាំង​មែនទែន​ទម្រាំ​ឆ្លង​ផុត​វា។ ​អំឡុង​ពេល​ព្យាបាល​នេះ ​លោក​មិន​អាច​ទាំង​ដើរ​សូម្បី​តែ​១០​ម៉ែត្រ​ទៅ​មុខ​ផង ​ព្រោះ​គ្មាន​កម្លាំង​ឡើយ។ តែ​បច្ចុប្បន្ន​ក្រោយ​ពី​ត​ស៊ូ​មក ពេល​នេះ​លោក​បាន​ជា​សះស្បើយ​ពី​មេរោគ​ហើយ៕ប្រភព Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT