ការប្រកួត UEFA Champions League វគ្គផ្ដាច់ព្រ័ត្រអាចនឹងមិនធ្វើនៅក្រុង Istanbul របស់ទួរគីឡើយ ប្រសិនបើការប្រកួតមិនបើកឱ្យអ្នកគាំទ្រចូលទស្សនាបាន។
ការប្រកាសបែបនេះធ្វើឡើងក្រោយពីទីក្រុងរបស់ទួរគីនេះ មិនមានលទ្ធភាពចំណាយប្រាក់រៀបចំការប្រកួតឡើយ បើមិនមានចំណូលពីការលក់សំបុត្រ និងភ្ញៀវទេសចរណ៍ទេនោះ។ ដំបូងឡើយ គេរំពឹងថាវគ្គផ្ដាច់ព្រ័ត្រនឹងអាចប្រមូលអ្នកគាំទ្ររាប់ម៉ឺននាក់មកក្រុងនេះ ហើយក៏ទទួលបានចំណូលជាច្រើនពីការលក់សំបុត្រ និងភ្ញៀវទេសចរណ៍ដែរ។
តែក្រោយពី UEFA បានប្រកាសថាការប្រកួតនឹងត្រូវលេងដោយបិទទ្វាទាំងអស់នៅរដូវកាលនេះនោះ ទើបបានជាទួរគីលែងចង់ធ្វើជាម្ចាស់ផ្ទះហើយ។ ពួកគេ បានបញ្ជាក់ថាមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ការចំណាយរៀបទេ។ ដោយបច្ចុប្បន្ន UEFA ក៏មិនទាន់រកកន្លែងថ្មីដើម្បីរៀបចំវគ្គផ្ដាច់ព្រ័ត្របានដែរ៕ប្រភព Dailymail