Costa ​អាច​ជាប់​គុក​៦​ខែ ​រឿង​មិន​បង់​ពន្ធ​លើ​ការ​លក់​រូប​ថត​

​ខ្សែ​ប្រយុទ្ធ Diego Costa ​អាច​នឹង​ជាប់​ទោស​៦​ខែ​ក្នុង​គុក ដោយសារ​តែ​រូបគេ​បាន​គេច​វែស​មិន​ព្រម​បង់​ពន្ធ​ទៅ​លើ​ប្រាក់​ដែល​ទទួល​បាន​ដោយ​ការ​លក់​រូបថត​ខ្លួន។

​Costa ​បាន​គេច​មិន​ព្រម​បង់​ប្រាក់​ប្រមាណ​ជា​១​លាន​អឺរ៉ូ ​ទៅ​លើ​ពន្ធ​ដែល​រូបគេ​លក់​រូប​ថត​ខ្លួន ​ក្នុង​អាជីព​បាល់ទាត់។ ​ការ​កាត់​ក្ដី​ម្ដង​ទៀត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​ក្រោយ។ ​រដ្ឋបាល​របស់​អេស្ប៉ាញ ​តែងតែ​រក​ឃើញ​ជា​និច្ច​ចំពោះ​កីឡាករ​ដែល​បាន​គេច​មិន​ព្រម​បង់​ពន្ធ​លើ​សិទ្ធិ​លក់​រូបថត​របស់​ខ្លួន​កន្លង​មក។ ​

ដោយ​សូម្បី​តែ Messi , Ronaldo ​និង Jose Mourinho ​ក៏​ធ្លាប់​រង​បទ​ចោទ​ប្រកាន់​រឿង​ពន្ធ​លើ​រូប​ថត​នេះ​ដែរ។ ​ពួកគេ​សុទ្ធ​តែ​អាច​បញ្ចប់​បញ្ហា​បាន ដោយ​បង់​ពន្ធ​ជា​ប្រាក់​ទៅ​វិញ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT