PSG ​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ទិញ​យក Icardi ​ហើយ​

​ក្រុម PSG ​បាន​យល់​ព្រម​ទិញ​យក​ខ្សែ​ប្រយុទ្ធ Mauro Icardi ​ហើយ ​ក្នុង​តម្លៃ​ខ្លួន​៥១​លាន​ផោន ​ពី​ក្រុម Inter Milan ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ​នេះ​។

Icardi ​បច្ចុប្បន្ន​កំពុង​លេង​ឱ្យ PSG ​ស្រាប់​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ​រដូវ​កាល​នេះ។ ​លេង​នៅ​ទឹក​ដី​បារាំង ​កីឡាករ​អាហ្សង់ទីន​រូប​នេះ​សប្បាយ​ចិត្ត ​និង​ជួយ​ក្រុម​បាន​ច្រើន​មែនទែន។ រហូត​ដល់​ពេល​នេះ PSG ​ពេញ​ចិត្ត​ខ្លាំង ​និង​ទិញ​យក​ពី Inter Milan ​ដាច់​តែ​ម្ដង​ហើយ។ ​តម្លៃ​ខ្លួន​របស់​គេ​ត្រូវ​បាន​គេ​ដឹង​ថា​៥១​លាន​ផោន​។

​កីឡាករ​វ័យ​២៧​ឆ្នាំ​ជួយ PSG ​រក​គ្រាប់​បាល់​បាន​២០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣១​ប្រកួត។ ​បច្ចុប្បន្ន PSG ​គ្រង​ជើង​ឯក​លីគ​បារាំង​ហើយ ​ក្រោយ​ពី​សម្រេច​មិន​បន្ដ​ការ​ប្រកួត​ទៀត​ដោយសារ Covid-19 ​។ ​ពួកគេ​ក៏​នៅ​មាន​ភារកិច្ច​មួយ​ទៀត​នៅ UEFA Champions League ​ផង​ដែរ៕ប្រភព Dailymail

  • PSG ​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ទិញ​យក Icardi ​ហើយ​