អ្នកចាត់ការក្រុមជម្រើសជាតិថៃ Akira Nishino បានស្នើសុំរយៈពេលមួយខែសម្រាប់សមាគមបាល់ទាត់ថៃ (FAT) ដើម្បីត្រៀមក្រុមសម្រាប់វគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០២២ / ២០២៣ ។ អគ្គលេខាធិការ FAT លោក Parit Suphaphong សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើរបស់ Nishino ។
លោក Parit Suphaphong បាននិយាយក្នុងកាសែត Bangkok post ថា៖” ថ្មីៗនេះលោក Akira បានស្នើសុំរយៈពេលមួយខែ ដើម្បីត្រៀមសំរាប់ការប្រកួតជម្រុះ World Cup / ២០២៣ នៃព្រឹត្តិការណ៍ Asian Cup ឆ្នាំ ២០២២ ។ នេះគឺជាអ្វីដែលយើងត្រូវធ្វើ ពីព្រោះថៃនឹងប្រឈមការប្រកួតដ៏សំខាន់មួយចំនួន”។
លោក Nishino បានស្នើសុំជាយូរមកហើយ ដោយសារគាត់ចង់ឈ្នះការប្រកួតជម្រុះដែលនៅសល់ចំនួន ៣ ប្រកួតទៀតជាមួយ ក្រុមអារ៉ាប់រួម ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីដើម្បីឡើងទៅប្រកួតវគ្គជម្រុះជុំទី៣បន្តទៀត។នៅក្នុងតារាងពូល G ថៃឈរនៅលេខ ៣ មាន ៨ ពិន្ទុឈរនៅពីក្រោយម៉ាឡេស៊ីដែលឈរលេខ ២ ខណៈវៀតណាមឈរលេខ១។
ប្រសិនបើក្រុមជើងឯក AFF Cup ៥សម័យកាលមួយនេះចង់ឡើងទៅជុំទី៣ពួកគេចាំបាច់ត្រូវឈ្នះការប្រកួត៣ដែលនៅសល់នេះទាំងអស់៕