គ្រូ​បង្វឹក អ៊ីស្លង់ ​លា​ឈប់​ពី​តំណែង ទៅ​ធ្វើ​ជា​ពេទ្យ​ធ្មេញ​វិញ​ហើយ

លោក Heimir Hallgrimsson ​បាន​ប្រកាស​លា​ឈប់​ពី​តំណែង​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីស្លង់​ហើយ ​ដោយ​លោក​ចង់​បន្ដ​អាជីព​ជា​ពេទ្យ​ធ្មេញ​វិញ។

បុរស​វ័យ​៥១​ឆ្នាំ​ខាង​លើ​នេះ ​បាន​ចូល​កាន់​តំណែង​ដំបូង​នៅ​ឆ្នាំ​២០១៦ គ្រា​ដែល​អ៊ីស្លង់​ចូល​លេង​ពាន​រង្វាន់ Euro 2016 ​និង​បាន​បង្កើត​កំណត់ត្រា​ជា​ច្រើន ​ធ្វើ​ឱ្យ​គេ​ស្គាល់​សឹង​ទូទាំង​ប្រទេស។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក Heimir Hallgrimsson ​បាន​ដឹក​នាំ​ក្រុម​អ៊ីស្លង់​បន្ដ​ទៀត ​រហូត​ដល់ World Cup ​ឆ្នាំ​នេះ ​បើ​ទោះ​ជា​ធ្វើ​មិន​បាន​ល្អ​ក៏​ដោយ ​ក៏​លោក​អាច​នាំ​អ៊ីស្លង់​លេង​ស្មើ​ជាមួយ​អាហ្សង់ទីន​ក្នុង​ពូល​ផង​ដែរ។

កំណត់ត្រា​ធ្វើ​ល្អ​យ៉ាង​នេះ ​បាន​ធ្វើ​ឱ្យ​អ៊ីស្លង់​ចង់​ត​កុងត្រា​ជាមួយ​លោក​ទៀត ដើម្បី​ដឹក​នាំ​ក្រុម​បន្ដ ព្រោះ​ថា​កុងត្រា​ចាស់​ដែល​ចុះ​តាំង​ពី​ឆ្នាំ ២០១៦​នោះ​នឹង​ផុត​នៅ​ពេល​ខាង​មុខ​នេះ​ហើយ។ ត្បិត​តែ​ទ្វា​នៅ​តែ​បើក​សម្រាប់​លោក​នៅ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​មែន ​ប៉ុន្តែ Hallgrimsson ​បាន​ប្រកាស​ថា​លោក​លា​ឈប់​ហើយ ​មិន​បន្ដ​ទៀត​ទេ។ បុរស​រូប​នេះ ​នឹង​ត្រលប់​ទៅ​ធ្វើ​ជា​ពេទ្យ​ធ្មេញ​ដែល​ជា​អាជីព​ខ្លួន​ស្រលាញ់​ខ្លាំង​នោះ​វិញ។

សូម​បញ្ជាក់​ថា​មុន​ចូល​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​អ៊ីស្លង់​នេះ ​លោក  Hallgrimsson ​មាន​មុខ​របរ​មួយ​ជា​ពេទ្យ​ធ្មេញ​ក្នុង​ប្រទេស​អ៊ីស្លង់។ ​ការ​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​នេះ ​គឺ​ជា​រឿង​មួយ​ដែល​លោក​ចង់​ធ្វើ​នៅ​គ្រា​មុន ប៉ុន្តែ​ពេល​នេះ​លោក​ចង់​ឱ្យ​មាន​អ្នក​ថ្មី​មក​ដឹក​នាំ ដើម្បី​ជោគជ័យ​ជាង​លោក៕ប្រភព៖ MARCA

  • គ្រូ​បង្វឹក អ៊ីស្លង់ ​លា​ឈប់​ពី​តំណែង ទៅ​ធ្វើ​ជា​ពេទ្យ​ធ្មេញ​វិញ​ហើយ