Giggs ថា​នឹង​យក​ស្ទាយ​តាម​ប្រព័ន្ធ​លេង​ក្លឹប​នៅ PL មួយ​នេះ តែ​មិនមែន Man Utd

អតីត​វីរបុរស​ជើង​ចាស់​លោក Ryan Giggs ដែល​ធ្លាប់​រួម​អាជីព​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នៅ Man Utd ថ្មីៗ​នេះ​បាន​ចេញ​មុខ​មក​សរសើរ​មិន​ដាច់​ពី​មាត់ ដល់​ការ​លេង​របស់​ក្លឹប Liverpool នា​រដូវ​កាល ២០១៩/២០ ហើយ​សង្កត់​ធ្ងន់​ថា​ហង្ស​គឺ​សក្តិសម​ជា​ក្រុម​ឈ្នះ​ពាន PL បំផុត។

ប្រាប់​សារព័ត៌មាន Sky Sports អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​វែល​និយាយ៖ “ខ្ញុំ​គិត​ថា​អ្វី​ដែល​យើង​បាន​ឃើញ​ពី Liverpool ឆ្នាំ​នេះ គឺ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់ ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​គ្រូ​ដ៏​ល្អ Jurgen Klopp និយាយ​ទៅ​វា​ឈឺចាប់​ពិតមែន​ការ​ដែល​ខ្ញុំ​ពោល​ពាក្យ​បែប​នេះ ទាំង​ខ្ញុំ​ជា​អ្នក​គាំទ្រ​របស់ United ម្នាក់ ប៉ុន្តែ​ការ​ពិត​គឺ​ពួក​គេ​ធ្វើ​បាន​ល្អ​មែន”។

លោក​បន្ថែម​ថា៖ “ពួក​គេ​នឹង​បាន​ឈ្នះ​ពាន គឺ​សក្តិសម​នឹង​ទទួល​ណាស់ ហើយ​ការ​លេង​របស់​ពួក​គេ​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​ជក់ចិត្ត​ក្នុង​ការ​ទស្សនា និង​ច្បិច​យក​ការ​លេង​របស់ Liverpool មក​ដឹកនាំ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​វែល”។

បញ្ជាក់​ថា​រដូវ​កាល ២០១៩/២០ នៅ Premier League នឹង​បើក​បន្ត​សារ​ជា​ថ្មី នៅ​ថ្ងៃ​ទី ១៧ ​មិថុនា​ខាង​មុខ ខណៈ​ហង្ស​ក្រហម Liverpool គឺ​ទើប​ស្គាល់​ពាក្យ​ចាញ់​មួយ​លើក​គត់៕

ប្រភព៖ Goal

  • Giggs ថា​នឹង​យក​ស្ទាយ​តាម​ប្រព័ន្ធ​លេង​ក្លឹប​នៅ PL មួយ​នេះ តែ​មិនមែន Man Utd