រួម​អាជីព​នៅ Barca ៣ ឆ្នាំ Henry ថា​មួយ​ជើង​នេះ​របស់ Messi ខ្លួន​សរសើរ​ខ្លាំង​បំផុត

Thierry Henry បាន​ចាយ​ពេល ៣ ឆ្នាំ​នៅ​ក្លឹប FC Barcelona ដោយ​គ្រា​នោះ​លោក​ក៏​ជា​ខ្សែ​ប្រយុទ្ធ​រួម​ជើង​មួយ​រូប ជាមួយ​នឹង​តារា​ឆ្នើម Lionel Messi ផង​ដែរ។

បុរស​វ័យ ៤២ ឆ្នាំ ដែល​ចាកចេញ​ពី​កាំភ្លើង​ធំ​ផ្ទេរ​មក​អ្នក​មាន​បុណ្យ​នៅ​តម្លៃ ១៦,១ លាន​ផោន កាល​ពី​ឆ្នាំ ២០០៧ មុន​ចាកចេញ​ទៅ​វិញ​នា​ឆ្នាំ ២០១០។

Henry បាន​សរសើរ​មិន​ដាច់​ពី​មាត់ ដល់​គ្រាប់​បាល់​ញាក់​ដាច់​ចង្កេះ​ខ្សែ​ការពារ​ ដែល Messi សម្រេច​បាន​កាល​លេង​ទល់​នឹង Malaga ដោយ​លោក​ថា​វា​ជា​គ្រាប់​បាល់​ល្អ​បំផុត​ដែល​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT

អត្ថបទទាក់ទង

  • អត្ថបទថ្មី