ល្អ​ណាស់! Premier League ​នឹង​បើក​លេង​វិញ​នៅ​ថ្ងៃ​ទី​១៧​ខែ​ក្រោយ​នេះ​ហើយ​

​ក្របខណ្ឌ Premier League ​បាន​ប្រកាស​ជា​ផ្លូវការ​យក​ថ្ងៃ​ទី​១៩​ខែ​មិថុនា​ឆ្នាំ​២០២០​ខាង​មុខ ដើម្បី​បើក​ការ​ប្រកួត​ឡើង​វិញ ​ក្រោយ​ពី​ផ្អាក​ដោយសារ Covid-19 ​។

​សម្រាប់​ការ​ប្រកួត​ឡើង​វិញ​នេះ​ដែរ ​គឺ​ដើរ​តាម​គន្លង​របស់​លីគ​អាល្លឺម៉ង់ ដោយ​លេង​មិន​មាន​អ្នក​គាំទ្រ​ចូល​រួម​ទស្សនា​នោះ​ទេ។ ​មួយ​វិញ​ទៀត ​ការ​ប្រកួត​ឡើង​វិញ​នេះ​ដែរ ​ទាំង​៩២​ប្រកួត ​នឹង​មាន​ផ្សាយ Free ​តែ​ម្ដង​នៅ​លើ​កញ្ចប់​ទូរទស្សន៍​របស់​អង់គ្លេស ​ដោយ​មិន​តម្រូវ​ឱ្យ​អ្នក​គាំទ្រ​នៅ​ផ្ទះ​ទិញ​ទៀត​នោះ​ទេ។ ​

លោក Richard Masters ​ប្រធាន Premier League ​បាន​ប្រកាស​ការ​បើក​លីគ​វិញ​នៅ​ថ្ងៃ​ទី​១៧​ខាង​មុខ​នេះ ​ជា​ដំណឹង​ល្អ​សម្រាប់​អ្នក​គាំទ្រ។ តែ​អ្វី​ដែល​ពិបាក​ចិត្ត​នោះ គឺ​អ្នក​គាំទ្រ​មិន​អាច​ចូល​រួម​ទស្សនា​ផ្ទាល់​បាន​ឡើយ។ ពួកគេ​នឹង​បាន​មើល Free ​តាម​ទូរទស្សន៍​វិញ៕ប្រភព Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT