តាមរបាយការណ៍ពី Sport បានចុះផ្សាយ អ្នកមានបុណ្យ Barcelona គឺបានចុចផែនការណ៍រួចស្រេចហើយ ពោលគឺនឹងមិនទទួលការចរចាពីសំណាក់ក្លឹបណាមួយនោះទេ លើការចង់បានយុវជន Ansu Fati ចេញពីទឹកដី Camp Nou។
Fati គឺជាគ្រាប់ពេជ្រដ៏សំខាន់មួយរបស់ Barcelona ក្រោយរូបគេបានចូលរួមចំណែកយ៉ាងធំធេងនារដូវកាល ២០១៩/២០ នេះ ដោយនៅ ២៤ ប្រកួតសរុបរកបាន ៥ គ្រាប់ ក្នុងនោះមាន ៤ គ្រាប់នៅ LaLiga។
កន្លងមកមានចចាមអារ៉ាមថា Dortmund ចាប់អារម្មណ៍លើកីឡាករវ័យ ១៧ ឆ្នាំ គ្រោងទុកជំនួស Sancho ខណៈ Juventus ក៏មានចិត្តចង់យក Fati មកបណ្តុះបណ្តាលផងដែរ។
យ៉ាងណាមិញ Barcelona នឹងមិនលក់រូបគេចេញឡើយ ទោះមានសំណើហ៊ានផ្តល់ជូនតម្លៃកប់ពពកក៏ដោយ។ កុងត្រារបស់ Fati ជាមួយអ្នកមានបុណ្យត្រូវបញ្ចប់នៅថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០២២៕
ប្រភព៖ Sportsmole