នៅប្រកួតរវាង Bayern Munich និង Borussia Dortmund កាលពីថ្ងៃមុន ក្រោយពីបញ្ចប់លទ្ធផល ០-១ គឺមានរឿងរសើបមួយផ្សេងទៀត ដែលខ្សែបម្រើ Alphonso Davies បានប្រើប្រាស់ល្បឿនដ៏លឿន ៣៥,៣ គ.ម/ម៉ រត់ទៅស្កាត់យកបាល់ពី Erling Haaland បានមិនគួរឲ្យជឿ។
ប៉ុន្តែចំពោះស្ថិតិល្បឿននេះសោត មិនបានរុញឲ្យឈ្មោះ Davies ជាប់នៅ Top 10 បញ្ជីកីឡាកររត់លឿនបំផុតឡើយ ផ្ទុយទៅវិញគឺនៅមានកីឡាករ ១០ រូបផ្សេងទៀត អាចធ្វើបានល្អជាងនោះទៀតផង។
ក្នុងនោះមានដូចខាងក្រោម៖
- Achraf Hakimi ល្បឿន ៣៦,៤៩ គ.ម/ម៉
- Rabbi Matonda ល្បឿន ៣៥,៩៧ គ.ម/ម៉
- Kingsley Ehizibue ល្បឿន ៣៥,៨៥ គ.ម/ម៉
- Kingsley Coamn ល្បឿន ៣៥,៦៦ គ.ម/ម៉
- Jeremiah St.Juste ល្បឿន ៣៥,៦០ គ.ម/ម៉
- Fabian Johnson ល្បឿន ៣៥,៥០ គ.ម/ម៉
- Pierre-Emerick Aubameyang ល្បឿន ៣៥,៤៤ គ.ម/ម៉
- Sheraldo Becker ល្បឿន ៣៥,៤៣ គ.ម/ម៉
- Lukas Klunter ល្បឿន ៣៥,៤០ គ.ម/ម៉
- Artjoms Rudnevs ល្បឿន ៣៥,៣៩ គ.ម/ម៉
- Jan Rosenthal ល្បឿន ៣៥,៣៩ គ.ម/ម៉៕