ក្របខ័ណ្ឌ La Liga បានប្រកាសជុំវិញការអនុវត្តថ្មីមួយ ដោយតម្រូវឲ្យបណ្តាក្លឹបក្នុងជំនួបនៃការប្រកួតទាំងអស់ត្រូវផ្អាកការលេងរយៈពេល ១ នាទី នៅនាទីទី ២០ ដើម្បីធ្វើការស្មិងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធដល់អ្នកដែលបានបាត់បង់ជីវិតដោយសារការរាតត្បាតវីរុស COVID-19។
នៅ La Liga បានប្រកាសថានឹងត្រលប់មកលើទីលានវិញ នាអំឡុងសប្តាហ៍ទី ២ នៃខែមិថុនា ក្រោយផ្អាកការប្រកួតអស់រយៈពេលជិត ៣ ខែរួចមកហើយ។
រំឭកថាគិតមកទល់ថ្ងៃទី ២៨ ឧសភា ឆ្នាំ ២០២០ អេស្ប៉ាញនៅតែឈរជាប្រទេសលំដាប់ទី ៤ មានអ្នកឆ្លងវីរុស COVID-19 ខ្ពស់ជាងគេដល់ទៅ ២៨៣ ៨៤៩ នាក់ ខណៈអ្នកស្លាប់មានដល់ ២៧ ១១៨ នាក់ឯណោះ៕ ប្រភព៖ BeSoccer