តាមរបាយការណ៍ពីសារព័ត៌មាន Mirror បានចុះផ្សាយ អំពីសម្រង់សម្តីរបស់ Lionel Messi ដែលបានសរសើរដល់យុវជនរបស់ក្លឹបតោខៀវ Chelsea សញ្ជាតិអង់គ្លេសមួយរូប។
នោះគឺ Mason Mount ដោយ M10 បាននិយាយ៖ “ការដែលមើល Mount គេលេង គឺគេមានឥទ្ធិពលសក្តិសមនឹងក្លាយជាកីឡាករល្អបំផុតមួយរូបនៅថ្ងៃខាងមុខ”។
បញ្ជាក់ថាយុវជនវ័យ ២១ ឆ្នាំ នារដូវកាល ២០១៩/២០ នៅ Premier League បង្ហាញខ្លួនបាន ២៩ ប្រកួត រកបាន ៦ គ្រាប់និង Assist ៥ លើក។ ជានិច្ចកាលរូបគេតែងត្រូវបានគាំទ្រពីសំណាក់អ្នកចាត់ការលោក Frank Lampard ដែលឲ្យតម្លៃទៅលើយុវជនស្រករក្រោយច្រើនជាងកីឡាករចំណាស់។
Lampard ក៏សរសើរដល់កីឡាករអង់គ្លេសថា៖ “គេខិតខំបានច្រើនណាស់ ដោយខ្ញុំក៏រីករាយដែលគេកំពុងហ្វឹកហាត់នៅចំណែកមួយក្នុងក្រុមទាំងមូល ហើយខ្ញុំមិនចង់បានច្រើនជាងនេះពីអ្វីដែល Mount គេបានសម្រេចឡើយ”៕ ប្រភព៖ Mirror