Arsenal គ្រោង​វ៉ៃ​ចេញ​កីឡាករ ៣ រូប​ ដើម្បី​កាត់​បន្ថយ​ថ្លៃ​ពលកម្ម​ជាង ២ សែន​ផោន/សប្ដាហ៍

អ្នកចាត់ការ​ក្លឹប​កាំភ្លើងធំ Arsenal លោក Mikel Arteta ​កំពុង​លៃលក​ត្រៀម​លក់​ចេញ​កីឡាករ ៣ រូប​ ដែល​សុទ្ធ​សឹង​ជា​ផ្នែក​នៅ​តំបន់​ការពារ នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ ដើម្បី​ជួយ​សម្រួល​ផ្នែក​ហិរញ្ញវត្ថុ​ខ្លះ។

ជាការពិត​រាល់​បណ្តា​ក្លឹប​បាល់ទាត់​ទាំង​អស់ កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​នូវ​ស្ថានភាព​ COVID-19 ដែល​រុញ​ឲ្យ​ការ​លក់​កីឡាករ​ដែល​មិន​ចាំ​បាច់​ចេញ គឺ​ជា​រឿង​ចាំ​បាច់​ត្រូវ​តែ​ធ្វើ ព្រោះ​អាច​ទាញ​ចំណូល​ខ្លះ​មក​វិញ និង​ជួយ​សម្រួល​ការ​ចំណាយ​លើ​ថ្លៃ​ពលកម្ម​របស់​ក្លឹប​ផង​ដែរ។

តាម​ប្រភព​ពី The Athletic បាន​ចុះ​ផ្សាយ កីឡាករ​ទាំង ៣ រូប​នោះ​មាន​ខ្សែ​ការពារ​កណ្តាល Sokratis, Shkodran Mustafi និង Rob Holding ដែល​បូក​ថ្លៃ​ពលកម្ម​រួម គឺ​ក្លឹប​ត្រូវ​ចាយ​ ២០៧ ០០០ ផោន/សប្តាហ៍​ឯ​ណោះ​សម្រាប់​ពួកគេ៕ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT