ក្លិប BG Pathum United បានបង្ហាញខ្លួនអតីតខ្សែការពារក្លិប Buriram United កីឡាករ ANDRES TUNEZ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់ថៃប្រកាសឲ្យក្លិបទាំងអស់នាំចូលនិងនាំចេញកីឡាករក្នុងពេលនេះខណៈកីឡាករសញ្ជាតិអេស្ប៉ាញដើមកំណើតវេណេហ្សុយអេឡារូបនេះនឹងពាក់អាវលេខ៣០នៅក្លិប។
កាលពីម្សិលមិញ! ក្លិបមួយនេះបានចុះកុងត្រាយកកីឡាករជម្រើសជាតិថៃ Sarach Yooyen ក្នុងតម្លៃបំបែកកំណត់ត្រាតំបន់អាស៊ានហើយថ្ងៃនេះពួកគេបង្ហាញភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រដោយបង្ហាញមុខខ្សែការពារកណ្ដាលរូបនេះបន្តទៀត។
ANDRES TUNEZ ធ្លាប់ជាកីឡាករយុវជនក្លិប Celta Vigo ហើយលេងនៅ Celta B និងឈុតធំផងដែរ។ នៅទីនោះរូបគេបង្ហាញខ្លួនបាន៨២ប្រកួតរកបាន៣គ្រាប់មុនពេលផ្ទេរមកលេងនៅក្លិបជើងឯកលីគថៃ Buriram United កាលពីឆ្នាំ២០១៤។ នៅ Buriram រូបគេបង្ហាញខ្លួន ១៤៩ប្រកួតរកបាន៣១គ្រាប់មុនពេលផ្ទេរមក BG Pathum United នៅថ្ងៃនេះ៕