ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Idion Ighalo កំពុងស្ថិតក្រោមការរង់ចាំអុតមើលលទ្ធផលត្រឹមចុងសប្តាហ៍នេះ ថាគេនឹងអាចបន្តឈរជើងនៅ Man Utd ជាកីឡាករពេញសិទ្ធ ឬត្រូវចាកចេញក្រោយកុងត្រាខ្ចីជើងត្រូវបញ្ចប់ត្រឹមថ្ងៃទី ៣១ ឧសភា។
តាមរបាយការណ៍ពី The Times បានចុះផ្សាយ ប្រសិន Ighalo ពិតជាចាកចេញពី Man Utd ពិតមែននោះ រូបគេគឺនឹងត្រូវត្រលប់ទៅកាន់ក្លឹបចាស់ Shanghai Shenhua វិញ ជាមួយនឹងកុងត្រាសេសសល់ដល់ឆ្នាំ ២០២៣។
ប្រភពបានសង្កត់ធ្ងន់ ខ្សែប្រយុទ្ធនីហ្សេរីយ៉ាអាចនឹងទទួលបានចំណូលប្រមាណ ២៥ លានផោនឬ ២ លានអឺរ៉ូ/ឆ្នាំ ជាមួយនឹងការត្រលប់ទៅវិញលើកនេះ ពោលគឺនៅរយៈពេល ៣ ឆ្នាំនៃកុងត្រាសេសសល់គេអាចរកបាន ៧៥ លានផោនបាត់ទៅហើយ។
ប្រសិនដូចការរំពឹងទុក នោះ Ighalo នឹងជាប់ឈ្មោះជាកីឡាករទី ៤ ក្នុងលោកដែលទទួលបានថ្លៃពលកម្មខ្ពស់បំផុត បន្ទាប់ពី Messi, Neymar និង Cristaino Ronaldo៕
ប្រភព៖ BeSoccer