• Liverpool ​ព្រម​ទិញ​អ្នក​ចាំ​ទី​ម្នាក់ តម្លៃ​បំបែក​កំណត់ត្រា​អ្នក​ចាំ​ទី​ថ្លៃ​ជាង​គេ​លើ​លោក

    ក្លឹប Liverpool ​បាន​យល់​ព្រម​តម្លៃ​ខ្លួន​៦៧​លាន​ផោន ដើម្បី​ទិញ​យក​អ្នក​ចាំ​ទី ​Alisson ​ពី​ក្រុម Roma ​ហើយ ​ដោយ​ការ​ប្រកាស​ជា​ផ្លូវការ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ឆាប់​ៗ​នេះ។

    តម្លៃ​៦៧​លាន​ផោន​នេះ គឺ​ជា​តម្លៃ​កំណត់ត្រា​អ្នក​ចាំ​ទី​ថ្លៃ​ជាង​គេ​លើ​លោក​នេះ​ហើយ។ ​ខណៈ​ដែល​តម្លៃ​កំណត់ត្រា​ចាស់​គឺ ​ Gianluigi Buffon ​ដែល​ក្លឹប Juventus ​ទិញ​កាល​ឆ្នាំ​២០០១ ​តម្លៃ​៥៣​លាន​អឺរ៉ូ ​ពី​ក្លឹប Parma ។ ការ​ទិញ​អ្នក​ចាំ​ទី​ថ្មី​បាន​ហើយ​តម្លៃ​ថ្លៃ​យ៉ាង​នេះ​ទៀត គឺ​ក្លឹប Liverpol ​ប្រហែល​ជា​ត្រូវ​ចែក​ផ្លូវ​គ្នា​ជាមួយ​អ្នក​ចាំ​ទី​ចាស់ Loris Karius ​ហើយ។

    Alisson លេង​ឲ្យ Roma បាន ២ ឆ្នាំ ហើយ​លេង​ដល់​ទៅ ៣៧ ប្រកួត​ Serie A ឲ្យ​ក្លឹប​កាល​ពី​រដូវ​កាល​មុន។ ​នៅ​ World Cup ​ឆ្នាំ​នេះ អ្នក​ចាំ​ទី​វ័យ​២៥​ឆ្នាំ​រូប​នេះ លេង​ទាំង ៥​ ប្រកួត​ឲ្យ​ប្រេស៊ីល ក្នុង​នោះ ៣ ប្រកួត ដែល​អ្នក​ចាំ​ទី​អាច​រក្សា​ Clean Sheet បាន៕ប្រភព៖ DailyMail

     

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT