ថ្មីៗនេះ Kylian Mbappe បានសរសើរមិនដាច់ពីមាត់ដល់ក្លឹបហង្សក្រហម Liverpool ដែលឲ្យរហ័សនាមក្លឹបនៅអង់គ្លេសមួយនេះថាជា <<ម៉ាស៊ីន>>។
Liverpool បានទទួលជោគជ័យយ៉ាងក្រាស់ក្រែលនៅរយៈពេលជាង ១ ឆ្នាំចុងក្រោយ ចាប់តាំងពីការឈ្នះពាន UEFA Champions League និងការប្រជែងត្រៀមឈ្នះ Premier League រដូវកាល ២០១៩/២០។
ប្រាប់ Mirror កីឡាករបារាំងនិយាយ៖ “រដូវកាលនេះ Liverpool គឺជាម៉ាស៊ីននៅ Premier League ហើយ ដោយពួកគេទទួលបានជ័យជម្នះមើលទៅស្រួលៗខ្លាំងណាស់ តែអ្នកត្រូវដឹងការពិតគឺវាមិនមែនជារឿងងាយទេ”។
យុវជនរូបនេះបន្ថែម៖ “ការបង្ហាញទម្រង់លេងដែលក្លឹបបានសម្រេចកន្លងមក គឺពួកគេមិនធ្វើបានពីមុនមកទេ”។
បញ្ជាក់ថា Mbappe នេះសោតក៏ជារ៉ាដារបស់ Liverpool មួយរូបផងដែរ ប៉ុន្តែកន្លងទៅ Klopp បានបញ្ជាក់ច្បាស់ហើយសមត្ថភាពកូនក្រុមរបស់លោកនៅមាន បែបនេះលោកមិនទាន់គិតដល់ការនាំយកអ្នកថ្មីចូលក្រុមឡើយ៕
ប្រភព៖ Goal