ទាំង Messi និង Ronaldo លេង​ស្ទាយ​សក់/មុខមាត់​ថ្មី វិល​ទៅ​វ័យ​ក្មេងៗ​វិញ​អស់​ហើយ

តារា​ឆ្នើម Cristiano Ronaldo និង Lionel Messi ត្រូវ​បាន​គេ​ដឹង​ថា​វិល​ត្រលប់​មក​ទីលាន​ហ្វឹកហាត់ នៅ​ឯ​ទ្រនំ​ក្លឹប​របស់​ខ្លួន​វិញ​ហើយ ក្រោយ​ខកខាន​ឈរ​ជើង​អស់​រយៈ​ពេល​ជាង ២ ខែ​ដោយសារ​ការ​ផ្ទុះ​រាតត្បាត​ខ្លាំង​នៃ​វីរុស COVID-19។

ក្រោយ​ត្រលប់​មក​វិញ ម្នាក់ៗ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​មុខមាត់​និង​ម៉ូដសក់​ថ្មី ​ជា​ពិសេស​សម្រាប់ M10 និង CR7 ផ្ទាល់ គឺ​លេង​ស្ទាយ​វិល​ទៅ​គ្រា​កាល​នៅ​យុវជន​ដូច​គ្នា​តែ​ម្តង។

មើល​ទៅ CR7 ដែល​ម៉ូត​​សក់​របស់​លោក​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​ម៉ូត​សក់ អំឡុង​ពេល​លេង​ឲ្យ​ក្លឹប Manchester United កាល​ពី​ជាង ១០ ឆ្នាំ​មុន។

រី​ឯ Messi ដែល​ជា​ស្តេច​តោ​ដែល​ស្រលាញ់​ពុក​មាត់ ក៏​ស្រាប់​តែ​កោរ​ចេញ ដោយ​បន្សល់​សភាព​ផ្ទៃ​មុខ​រលោង​ស្អាត​ដូច​កាល​ទើប​ចូល​លេង​ឲ្យ Barcelona មិន​ប៉ុន្មាន​ឆ្នាំ​ដំបូង​អ៊ីចឹង៕

រូបភាព៖ Football Arena

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT