ខ្សែបម្រើ Casemiro បានបន្ដកុងត្រាជាមួយក្រុម Real Madrid ដល់ឆ្នាំ២០២៣ហើយ កាលពីមួយខែមុននេះ ដោយមិនបានបង្ហាញជាសាធារណៈនោះទេ។
Marca កាសែតកីឡាក៏ល្បីឈ្មោះរបស់អេស្ប៉ាញបានចេញផ្សាយអត្ថបទខាងលើនេះ។ ពួកគេបានបញ្ជាក់ថាក្រុម Real Madrid បានបន្ដកុងត្រាឱ្យកីឡាករប្រេស៊ីលនេះ ដោយសារតែរូបគេជាចំណែកសំខាន់បំផុតសម្រាប់លោក Zidane ក្នុងការកសាងក្រុមឱ្យល្អឡើងវិញ។ ត្រឹមវ័យ២៨ឆ្នាំ កុងត្រាបន្ដដល់ឆ្នាំ២០២៣នោះ គឺជារឿងត្រឹមត្រូវបំផុតសម្រាប់អធិរាជស ក្នុងការរក្សា Key Player របស់ខ្លួន។
គេនៅចាំបានថា Casemiro ទទួលបានឱកាសលេងដំបូងក្រោមការដឹកនាំរបស់លោក Jose Mourinho នៅគ្រានោះ។ ១ប្រកួតដែលផ្ដល់ឱកាសនោះហើយ បានធ្វើឱ្យជីវិតរបស់ខ្សែបម្រើការពាររូបនេះប្រែប្រួលរហូតមកដល់ពេលនេះ។ រូបគេបានខំប្រឹងប្រែងហ្វឹកហាត់រហូតជាប់ជាកីឡាករល្អ និងជម្រើស១១នាក់ដំបូងជានិច្ច នៅពេលបច្ចុប្បន្ន។
លេងឱ្យ Real Madrid បាន២២៩ប្រកួតមកនេះ Casemiro ជួយក្រុមឈ្នះ Champions League បាន៤ដង Club World Cup ៣ដង La Liga ១ដង Copa del Rey ១ដង European Super Cup បាន២ដង៕ប្រភព Marca