Jordan Henderson ប្រធានក្រុម Liverpool បាននិយាយថាប្រសិនបើក្រុមរបស់ខ្លួនលើកពានរង្វាន់ ក្នុងកីឡដ្ឋាន Anfield ហើយគ្មានអ្នកគាំទ្រមកអបអរនោះ គឺវាពិតជាចម្លែកខ្លាំងណាស់។
លីគអង់គ្លេសមានគម្រោងត្រលប់មកវិញនៅចុងខែក្រោយនេះហើយ ស្របពេលបច្ចុប្បន្ននេះក្រុមទាំងអស់កំពុងសម្រុកហ្វឹកហាត់យ៉ាងខ្លាំង។ ជាមួយការជិតលេងវិញនេះដែរ បើមើលទៅលើក្រុម Liverpool វិញ គឺពួកគេត្រូវការតែ៦ពិន្ទុទៀតប៉ុណ្ណោះបានលើកពានដោយស្វ័យប្រវត្តិហើយ។ វាជាការឈ្នះពានលីគអង់គ្លេសជាលើកដំបូងវិញក្នុងរយៈពេល៣០ឆ្នាំមកនេះ។
ជាមួយគម្រោងលើកពាននេះដែរ Jordan Henderson ដែលជាប្រធានក្រុម Liverpool យល់ឃើញថាបើលើកពានក្នុងកីឡដ្ឋាន ហើយគ្មានអ្នកគាំទ្រចូលទស្សនានិងអបអរដដែល នោះវាពិតជាចម្លែកខ្លាំងមែនទែនហើយ។ រូបគេរំពឹងថាអ្វីគ្រប់យ៉ាងនឹងត្រលប់មកវិញនៅពេលឆាប់ៗខាងមុខនេះ ហើយក្រុម Liverpool អាចលើកពានរង្វាន់នៅមុខអ្នកគាំទ្ររបស់ខ្លួនបាន៕ប្រភព Bbc