ក្រុម Bayern Munich បានបន្ដកំណត់ត្រាឈ្នះរបស់ខ្លួនទៀតហើយ ដោយកាលពីយប់មិញនេះបានយកឈ្នះលើក្រុម Dortmund បានក្នុងលទ្ធផល ១-០។
១គ្រាប់យក៣ពិន្ទុពីដីរបស់ Dortmund នេះ ធ្វើបានដោយ Joshua Kimmich នៅតង់ទី១។ វាជាការស៊ុតបច្ចេកទេសយ៉ាងស្អាតផុតដៃរបស់អ្នកចាំទី Roman Burki ។ ដោយឡែកសម្រាប់ការប្រកួតនេះដែរ ក្រុមរបស់ Bayern Munich ត្រូវបានគេដឹងថាព្យាយាមស៊ុតបាល់បន្តក់ច្រើន ព្រោះអ្នកចាំទី Roman តែងតែឡើងមកផុតរហូត។
ខ្សែប្រយុទ្ធ Muller បាននិយាយដូច្នេះថា៖ “គាត់តែងតែឡើងមកផុត១ជំហានឬ២ជំហានឯណោះពីសំណាញ់ទីរបស់គាត់ ប្រហែលជាគាត់ដៃខ្លួន ដូច្នេះហើយការឡើងមកមុខបន្តិចគឺជារឿងល្អសម្រាប់គាត់។ តែយើងបានឃើញចំណុចនេះ ហើយ Joshua ស៊ុតបាល់បន្តក់បានយ៉ាងស្អាត។ វាជាគ្រាប់បាល់ល្អមែនទែន”៕ប្រភព Dailymail