Timothy Okereke រំពឹងថាភ្នំពេញ​ក្រោននៅ​តែ​ខ្លាំងពេលលីគត្រឡប់​មក​វិញ​ខែ​ក្រោយ

ខ្សែ​ប្រយុទ្អក្លិបភ្នំពេញ​ក្រោន​កីឡាករ Timothy Okereke រំពឹង​ថា​ក្លិប​នឹង​រក្សា​ទម្រង់​លេងបាន​ល្អ​ដូច​កាល​៥​ប្រកួតដំបូង​ក្នុង​ Metfone Cambodian League រដូវ​កាល​២០២០​ដដែលទៅ​ចុះ បន្ទាប់​ពី​សកម្មភាព​បាល់​ទាត់​សម្រាក​អស់​៣​ខែ​ដោយ​សារ​ការ​ឆ្លងរីករាលដាលនៃ​ជំងឺ Covid-19។

កីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះបាននិយាយក្នុង​វេបសាយផ្លូវការថរបស់​ក្លិប​ថា៖ « យើងបានចាប់ផ្តើមបានយ៉ាងល្អ ហើយខ្ញុំរំពឹងថាយើងជាក្រុមមួយដែលខ្លាំងដដែល ព្រោះខ្ញុំជឿជាក់លើមិត្តរួមក្រុមរបស់ខ្ញុំទាំងអស់នោះ ។ ចំពោះខ្លួនខ្ញុំផ្ទាល់គឺខ្ញុំតែងតែត្រៀមខ្លួនរួចជាស្រេចទាំងសតិអារម្មណ៍ និងកម្លាំងរបស់ខ្ញុំដើម្បីត្រលប់មកវិញជាមួយការប្រកួតប្រជែង » ។

កីឡាករដែលមានបទពិសោធន៍ជោគជាំជាមួយលីគកំពូលកម្ពុជារូបនេះបានបន្ថែមទៀតថា៖ « ពិតណាស់ដើម្បីធ្វើការក្រុម យើងត្រូវការពេលវេលាធ្វើការហ្វឹកហាត់ជុំគ្នា និងយល់ដឹងពីគ្នាឲ្យបានច្រើនបន្ថែមទៀត ។ ខ្ញុំតែងតែធ្វើការហ្វឹកហាត់ឲ្យបានច្រើនតាមដែលខ្ញុំអាចធ្វើបាន ព្រោះខ្ញុំយល់ពីសារៈសំខាន់នៃការហ្វឹកហាត់ដោយខ្លួនឯងក្នុងខណៈពេលនេះ » ៕

  • Timothy Okereke រំពឹងថាភ្នំពេញ​ក្រោននៅ​តែ​ខ្លាំងពេលលីគត្រឡប់​មក​វិញ​ខែ​ក្រោយ