BG Pathum United បានបង្ហាញមុខខ្សែបម្រើជម្រើសជាតិថៃ កីឡាករ Sarach Yooyen ជាផ្លូវការពីក្លិប SCG Maungthong Unitedកាលពីរសៀលថ្ងៃនេះ ខណៈរូបគេទទួលបានអាវលេខ៦ប្រចាំក្លិប។
បន្ទាប់ពីបង្ហាញខ្លួនផ្លូវការ Sarach Yooyen បានបង្ហាញចំណាប់អារម្មណ៍ក្នុងការមកផ្ញើរអាជីពនៅកីឡដ្ឋាន Leo Stadium ថា៖
” ខ្ញុំរីករាយណាស់ដែលបានផ្ទេរមក BG Pathum United ដែលជាក្លិបមានការគ្រប់គ្រងល្អហើយមានគោលដៅចង់ឈ្នះពាន។ មុនខ្ញុំផ្ទេរមកដល់ក្រុមខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាហើយអំពីព័ត៌មានចចាមអារ៉ាមទាំងនោះគឺថាខ្ញុំមកចូលរួមជាមួយភ្នាក់ងាររបស់ខ្ញុំ”។
” មានក្លិប២ ៣បានទាក់ទងខ្ញុំប៉ុន្តែបន្ទាប់ពីពិចារណាយ៉ាងប្រុងប្រយ័ត្ន ខ្ញុំក៏បានជ្រើសរើសយក BG Pathum ពីព្រោះតែវាជាក្លិបធំមួយ ។ទោះបីជាថ្មីៗនេះទើបតំឡើងមក Ligue 1 ប៉ុន្តែក្រុមមានប្រព័ន្ធដឹកនាំល្អ។ គោលោបំណងរបស់ខ្ញុំគឺជោគជ័យនៅទីនេះរួមទាំងមិត្តរួមក្រុមដែលយើងបានស្គាល់គ្នាយើងលេងនៅទីនេះ”៕
បញ្ជាក់ឡើងវិញផងដែរ! Sarach Yooyen ប្រកបអាជីពជាមួយ Maungthong United តាំងពីឆ្នាំ២០១០មកដល់ឆ្នាំ២០២០នេះហើយអំឡុងពេលនេះរូបគេក៏ធ្លាប់លេងខ្ចីជើងនៅក្លិប Phuket FC ឆ្នាំ២០១១និងក្លិប Nakhon Ratchasima កាលពីឆ្នាំ២០១៣។ លេងឲ្យក្រុមមានឈ្មោះថា Kirins ១៦២ប្រកួតរូបគេរកបាន៦គ្រាប់ក្នុងនាមជាខ្សែបម្រើកណ្ដាល៕