Zidane បាន​ហៅ​ទូរសព្ទ​ទៅ​យុវជន​មួយ​រូប បញ្ចុះបញ្ចូល​ឲ្យ​គេ​មក Real Madrid

តាម​របាយការណ៍​ពី Le10Sport បាន​ចុះ​ផ្សាយ អ្នកចាត់ការ​លោក Zinedine Zidane បាន​ហៅ​ទូរសព្ទ​ទៅ​កាន់​យុវជន​របស់​ក្លឹប Ajax ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​រូប​គេ​មក​ចូលរួម​នៅ​ទឹកដី​ Santiago Bernabeu។

នោះ​គឺ​រ៉ាដា​សំខាន់ Donny van de Beek ដែល​ខ្សែ​បម្រើ​វ័យ ២៣ ឆ្នាំ​រូប​នេះ បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​មក​ទឹកដី​អេស្ប៉ាញ​ប៉ុន្មាន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ Ajax នៅ​តែ​បន្ត​ជំហរ​ទាក់​ចិត្ត​រូប​គេ​ឲ្យ​នៅ​ទឹកដី​ហូឡង់​ជា​បន្តបន្ទាប់។

តាម​ប្រភព​បាន​សង្កត់​ធ្ងន់ Zidane ទាក់ទង​ទៅ Van de Beek លើក​នេះ គឺ​និយាយ​ត្រង់ៗ​អំពី​ផែនការណ៍​ដែល​លោក​មាន​ជាមួយ​គេ ប្រសិន​ណា​រូប​គេ​ព្រមព្រៀង​ផ្លាស់​មក​កាន់​ក្លឹប Real Madrid។

នេះ​ទំនង​ជា​ការ​ចរចា​យក Paul Pogba ចេញ​ពី Old Trafford មាន​ភាព​លំបាក​ពេក ទើប​អ្នកចាត់ការ​បារាំង​បង្វែរ​រ៉ាដា​ទៅ​កីឡាករ​សំខាន់​របស់​ខ្លួន​មួយ​រូប​ផ្សេង​ទៀត។ នា​រដូវ​កាល ២០១៩/២០ Van de Beek បង្ហាញ​ខ្លួន ៣៧ ប្រកួត​រក​បាន ១០ គ្រាប់​និង Assist ១០ លើក​ឲ្យ​ក្លឹប៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT