ហេតុផល​នេះ​សោះ ទើប Sir Alex ច្រានចោល​មិន​ព្រម​យក Henry មក​ទឹកដី Old Trafford

សើរើ​ទៅ​រឿងរ៉ាវ​ចាស់​កាល​ពី​ជាង ២០ ឆ្នាំ​មុន លោក Sir Alex Ferguson ដែល​មាន​ឱកាស​ពេញលេញ​ក្នុង​ការ​នាំ​យក Thierry Henry មក​កាន់​ទឹកដី Old Trafford ប៉ុន្តែ​លោក​បែរ​ជា​បដិសេធ។ ជុំវិញ​មូលហេតុ​ត្រូវ​បាន​ទម្លាយ​ចេញ​ពី​អតីត​ប្រធាន​ផ្នែក​សន្តិសុខ​នៅ​ក្លឹប​គឺ​លោក Ned Kelly សង្កត់​ធ្ងន់​ពី​មូលហេតុ​ចំៗ។

លោក​ Kelly បាន​និយាយ​ប្រាប់​សារព័ត៌មាន​ថា៖ “ខ្ញុំ​បាន​ដើរ​ទៅ​ប្រាប់​លោក Sir Alex ថា ​ចៅហ្វាយ ខ្ញុំ​ទើប​តែ​បាន​លឺ Jean-Marie Cantona [បង​ប្រុស Eric Cantona] និយាយ​ទូរសព្ទ​ថា Hery ចង់​មក​ក្លឹប​របស់​យើង”។

លោក​បន្ថែម៖ “ពេល​នោះ Ferguson គាត់​ឆ្លើយ​មក​វិញ​ថា ទេ​គ្មាន​ផ្លូវ​ទេ Henry គេ​របួស​ច្រើន​ម្លឹងៗ យើង​មិន​អនុញ្ញាត​ទេ”។ ចាប់​តាំង​ពី​ពេល​នោះ​មក Henry ក៏​ចរចា​ត្រូវរ៉ូវ​ហើយ​លេង​ឲ្យ Arsenal និង​តាំង​នាម​ជា​វិបុរស​នៅ Emirate Stadium ទៀត​ផង។

បញ្ជាក់​ថា Henry ដែល​ចាកចេញ​ពី Juventus មក​កាន់​ក្លឹប Arsenal នៅ​តម្លៃ​ខ្លួន ១១ លាន​ផោន រក​បាន ២២៨ គ្រាប់​នៅ​ការ​បង្ហាញ​ខ្លួន​រយៈ​ពេល ៨ ឆ្នាំ​ឲ្យ​ក្លឹប។ លោក​ធ្លាប់​ទាំង​បាន​ឈ្នះ Premier League ២ លើក​និង FA Cup ២ លើក​ជាមួយ​ក្លឹប​ទៀត​ផង៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT