ក្លឹប Real Madrid និង Barcelona សម្រេចដកខ្លួនចេញពីការចរចាក្នុងការចង់បានខ្សែការពាររបស់ក្លឹប Napoli ហើយ។ នេះបើតាមរបាយការណ៍ពី TheSun បានចុះផ្សាយ។
ប្រភពបានឲ្យដឹងថា Napoli ហាក់មិនព្រមក្នុងការចុះថ្លៃ Kalidou Koulibaly ទាល់តែសោះ ហើយទន្ទឹមនឹងស្ថានភាពវិបត្តិសេដ្ឋកិច្ចនៃជំងឺ COVID-19 កំពុងជួបប្រទះផងនោះ ក៏សម្រេចឲ្យ Real និង Barca ដែលបច្ចុប្បន្នមានប្រព័ន្ធការពារគួរសមដែរនោះ ដកខ្លួនចេញពីការចរចាតែម្តងទៅ។
តម្លៃកំណត់ដំបូងសម្រាប់ Koulibaly គឺ Napoli ទារប្រមាណ ៩០ លានផោន លុះរយៈពេលចុងក្រោយត្បិតបើធ្លាក់ត្រឹម ៧០ លានផោន ក៏ក្លឹបយក្សអេស្ប៉ាញហាក់គ្មានចិត្តចង់បាននោះដែរ។
បញ្ជាក់ថាក្រៅពី Real/Barca ក៏ធ្លាប់មានចចាមអារ៉ាមថាក្លឹបធំៗដូចជា Man Utd, Liverpool និង Newcastle ល្ហិចល្ហៀងចង់បានកីឡាករសេណេហ្គាល់រូបនេះដូចគ្នា៕
ប្រភព៖ Sportsmole