ក្រុម Manchester City កំពុងតាមទាក់ទងយក Leon Bailey របស់ក្រុម Bayer Leverkusen ដើម្បីមកជំនួសតំណែងរបស់ Leroy Sane ដែលអាចនឹងចាកចេញទៅ Bayern Munich នៅពេលខាងមុខ។
Sane ទំនងជាចាកចេញពី Man City នៅចប់រដូវកាលនេះហើយ ក្រោយពីក្រុម Bayern Munich បានទាក់ទងសាមីខ្លួន និងចរចារួចជាស្រេចទៅហើយ។ ដោយសារតែមើលឃើញពីការចាកចេញនេះហើយ ទើបបានជាលោក Pep កំពុងស្វែងរកកីឡាករល្អមកជំនួសតំណែងរបស់គេរួចជាស្រេចហើយ។ ម្នាក់នោះគឺ Leon Bailey របស់ក្រុម Bayer Leverkusen ។
កីឡាករវ័យ២២ឆ្នាំរូបនេះ កំពុងលេងធ្លោខ្លាំងក្នុងក្រុម Bayer Leverkusen ។ ខ្សែប្រយុទ្ធជំនាញទាំងជើងឆ្វេង និងស្ដាំនេះ ត្រូវបានគេដឹងថាអាចមានតម្លៃខ្លួនដល់ទៅ៤០លានផោនឯណោះ។ តម្លៃនេះ បើសិន Bayern ទិញ Sane ទៅមែន នោះ Man City មិនពិបាកក្នុងការចំណាយប្រាក់៤០លានផោននោះឡើយ៕ប្រភព Dailymail