លោក Jean-Michel Aulas ប្រធានក្កលឹប Lyon បានស្នើដល់នាយករដ្ឋមន្ត្រីបារាំង ដើម្បីពិចារណាបើកលីគកំពូលបារាំងឡើងវិញ ក្រោយពីប្រកាសរំសាយកាលពីពេលកន្លងទៅ។
កាលពីថ្ងៃទី២៨ខែមេសាឆ្នាំ២០២០នេះ បារាំងបានប្រកាសរំសាយលីគកំពូលនិងលំដាប់ទី២ចោលតែម្ដង ដើម្បីការពារការឆ្លងមេរោគ Covid-19 បន្ដទៀត។ ដោយការរំសាយនោះ ក្រុមដែលឈរនៅលំដាប់លេខ១ មុនពេលផ្ទុះមេរោគ Covid-19 នឹងបានឱកាសក្លាយជាជើងឯកតែម្ដង។ ក្រុមនោះម្ចាស់ជើងឯកនោះគឺ PSG ។
តែថ្មីនេះ ស្រាប់តែមានដំណឹងថាប្រធានក្លឹប Lyon បានសរសេរលិខិតមួយច្បាប់ស្នើទៅនាយករដ្ឋមន្ត្រីបារាំងហើយ ដើម្បីពិចារណាបើកលីគឡើងវិញ។ ការលិខិតនោះក៏បានបញ្ជាក់ថានៅអឺរ៉ុបមេរោគ Covid-19 បានធូរស្បើយហើយ បារាំងក៏ជាប្រទេសមួយដែលអាចគ្រប់គ្រងមេរោគនេះបានដូចគ្នាមិនខុសពីអាល្លឺម៉ង់ឡើយ។ តែលីគអាល្លឺម៉ង់បានបើកលេងវិញតាំងពីថ្ងៃទី១៦កន្លងទៅម្ល៉េះ ហើយអេស្ប៉ាញ អ៊ីតាលី និងអង់គ្លេសក៏បានត្រៀមបើកវិញដែរ។ ដូច្នេះ បារាំងក៏មានលទ្ធផលក្នុងការបើកប្រកួតវិញបានដូចគ្នា៕ប្រភព Bbc