Fede Valverde មានទំនុកចិត្តថាក្រុម Real Madrid មានសមត្ថភាពគ្រប់គ្រាន់ដើម្បីវាយបកយកឈ្នះលើក្រុម Manchester City វិញនៅជើងទី២ពានរង្វាន់ UEFA Champions League ។
ក្រុម Real Madrid បានចាប់ផ្ដើមហ្វឹកហាត់២សប្ដាហ៍មកហើយ ដើម្បីត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការប្រកួត La Liga ដែលគ្រោងបើកវិញនៅថ្ងៃទី១២ខែមិថុនាឆ្នាំ២០២០ខាងមុខ។ មិនត្រឹមតែត្រៀមលេងលីគវិញនោះទេ ក្រុមរបស់លោក Zidane ក៏បានត្រៀមសម្រាប់ការប្រកួត UEFA Champions League នៅជើងទី២ទល់ក្រុម Manchester City ផងដែរ។
សម្រាប់ Fede Valverde ដែលជាកីឡាករវ័យក្មេងកំពុងឡើងជើងខ្លាំងនៅ Real Madrid នោះ បាននិយាយថា៖ “យើងរីករាយក្នុងការត្រលប់មកលេងបាល់ទាត់វិញ។ យើងនឹងប្រឹងប្រែងដើម្បីយកពានរង្វាន់ La Liga ហើយមិនត្រឹមតែវានោះទេ យើងក៏ចង់ឡើងវគ្គបន្ដ Champions League ផងដែរ។ យើងកំពុងប្រឹងប្រែងហ្វឹកហាត់ជាខ្លាំង ដើម្បីឱ្យរួចរាល់ក្នុងការត្រលប់មកលេងវិញ។ ខ្ញុំជឿជាក់ថាយើងអាចយកឈ្នះ Man City នៅជើងទី២បាន”៕ប្រភព Marca