បើនិយាយពីកីឡាករថ្លៃបំផុតក្នុងលោក គឺប្រាកដណាស់មានឈ្មោះរបស់ Neymar Jr ឈរនៅលំដាប់ទី ១ ក្រោយរូបគេបានចាកចេញពី Barcelona មកកាន់ PSG នាឆ្នាំ ២០១៧ ជាមួយតម្លៃដ៏មហាសាល។
ដោយឡែកបើនិយាយអំពីតម្លៃផ្ទេរចេញសម្រេច បូកទាំងការផ្ទេរចេញចាស់ថ្មី នោះក៏នៅតែ Neymar ឈរលេខ ១ ដដែល ប៉ុន្តែអ្នកនៅចំណាត់ថ្នាក់បន្ទាប់គឺមានការប្រែប្រួល។
តាមរបាយការណ៍ពី TransferMarkt យើងសូមច្បិចយកមកបង្ហាញចំណាត់ថ្នាក់ទាំង ៥ ដូចតទៅ៖
- Neymar ផ្ទេរចេញ ២ លើក តម្លៃសរុប ៣១០,២ លានអឺរ៉ូ
- Ronaldo ផ្ទេរចេញ ៣ លើក តម្លៃសរុប ២៣០ លានអឺរ៉ូ
- Lukaku ផ្ទេរចេញ ៥ លើក តម្លៃសរុប ២០៣,៦ លានអឺរ៉ូ
- Di Maria ផ្ទេរចេញ ៤ លើក តម្លៃសរុប ១៧៩ លានអឺរ៉ូ
- Morata ផ្ទេរចេញ ៥ លើក តម្លៃសរុប ១៧៩ លានអឺរ៉ូ
បញ្ជាក់ថាសម្រាប់ Neymar មានប្រវត្តិធ្លាប់ផ្ទេរពី Santos មកកាន់ក្លឹប FC Barcelona រីឯ Ronaldo មានប្រវត្តិផ្ទេរចេញពី Sporting ទៅ Man Utd, Man Utd ទៅ Real និង Real ទៅ Juventus៕
ប្រភព៖ TransferMarkt