Ayutthaya United ដាក់​គោលដៅ​ទិញ​យក​អតីតកីឡាកររបស់​Muangthong ៣នាក់

លោក Santi Chaiyaphuak ​គ្រូ​បង្វឹក​ក្លិប​ Ayutthaya United​​ ត្រូវ​បាន​គេ​រាយការណ៍​ថា​ចង់​បានអតីត​តារាបាល់​ទាត់​របស់​ក្លិប Maung Thong United មួយចំនួន​មក​ពង្រឹង​ក្លិប​ដែល​កំពុង​តែ​លេង​ក្នុង​ Thai League 2(លីគទី២ថៃ)។

ក្នុងចំណោមគោលដៅរបស់គាត់ដែល​ចង់​បានគឺខ្សែការពារប្រេស៊ីល Celio Santos, ខ្សែបម្រើការពារកូរ៉េខាងត្បូង Lee Ho និងខ្សែប្រយុទ្ធបារាំង Michael N’Dri ។ ពួកគេទាំង ៣ នាក់នៅឯ Muangthong United អំឡុងពេលលោក Santi ជាជំនួយការគ្រូបង្វឹករបស់ Totchtawan Sripan ។ ទាំង Lee Ho និង Celio Santos មិនទាន់រកឃើញក្លិបថ្មីនៅឡើយទេ ចាប់តាំងពីត្រូវបានដោះលែងដោយ Muangthong United ក្នុងឆ្នាំ ២០១៩ ។ ពួក​គេទាំងពីរអាយុ ៣៥ និង ៣២ រៀងៗខ្លួនទៅ​ហើយ ប៉ុន្តែអ្នកទាំង ២ មាន​បទពិសោធន៍ជាច្រើនសម្រាប់​ជួយកីឡាករ​វ័យក្មេង តែអាចមានហានិភ័យនៃការរងរបួសញឹកញាប់។ Celioបង្ហាញទម្រង់​លេង​មិន​សូវ​បាន​ល្អ​ដោយ​សារ​របួសញឹកញាប់ អំឡុងរដូវកាល ២០១៨ ខណៈ Lee Ho លេងរហូតដល់ពាក់កណ្តាលរដូវកាល ២០១៩​ទើប​ចាក​ចេញ ។

ទន្ទឹមនឹងនេះ​ខ្សែ​ប្រយុទ្ធបារាំង Michael N’Dri បានចាកចេញពី Muangthong នៅចុងបញ្ចប់នៃរដូវកាល ២០១៦ ផ្ទេរ​ទៅ​លេង​នៅក្លិប BEC Tero ដែលកន្លែងនោះគាត់បានចំណាយពេល ២ រដូវកាលដោយរកបាន ៣១ គ្រាប់ពី ៥៧ ប្រកួត។ ថ្មីៗនេះគាត់បានផ្លាស់ទៅចូលរួមជាមួយ Lee Man FC នៅហុងកុង ប៉ុន្តែគាត់ទំនងជានឹងវិលត្រឡប់ទៅប្រទេសថៃវិញ។

Muangthong United FC on Twitter: "CELIO SANTOS - the AFC man-of ...

ទោះយ៉ាងណាប្រធានក្រុម Datsakorn Thonglao ហាក់ដូចជាចង់ស្នាក់នៅជាមួយក្លិបហើយរបាយការណ៍ថ្មីៗនេះក៏បានបង្ហាញផងដែរថាគ្រូបង្វឹក Santi សង្ឃឹមថានឹងបង្កើតសាលាបណដុះបណ្ដាលយុវជនថ្មីនៅក្លឹប ដោយសន្មតថាប្រើទំនាក់ទំនងពីពេលវេលារបស់គាត់នៅ Muangthong ដើម្បីពង្រឹងការរៀបចំយុវជនរបស់ពួកគេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT