Andres Tunez អាច​នឹង​ផ្ទេរ​ទៅ​លេង​នៅ BG Pathum United ឆាប់​ៗ​នេះ

អតីតអនុប្រធានក្រុម Buriram United និងជាខ្សែការពារឆ្នើម Andres Tunez គ្រោងនឹងចូលរួមជាមួយ BG Pathum United ដែលនៅសល់តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយពីបង្ហាញពីចេតនារបស់គាត់ក្នុងការវិលត្រឡប់ទៅកាន់ទ្វីបអឺរ៉ុប បន្ទាប់ពីចាកចេញពីកីឡដ្ឋាន Thunder Castle  ។

បន្ទាប់ពីសរសេរសារលាគ្នាយ៉ាងរំជួលចិត្តជាមួយ Buriram ការសម្រេចចិត្តចាកចេញភាគច្រើនទំនងជាត្រូវបានកើត​ឡើងដោយ​សារតែបញ្ហាផ្នែកហិរញ្ញវត្ថុអំឡុង COVID-19 ។ ក្រោយ​ចាក​ចេញ​ភ្លាមៗ គេត្រូវបានគេប្រកាសជាទូទៅថា Tunez មានបំណងចង់ធ្វើឱ្យខ្លួនគាត់មានសម្រាប់ទីផ្សារដោះដូរកីឡាករអឺរ៉ុប។

ទោះយ៉ាងណាក៏ដោយ! របាយការណ៍ថ្មីៗនេះបានបង្ហាញថាក្រុម BG Pathum United ដែលមានមូលដ្ឋាននៅទីក្រុងបាងកក កំពុងតាមប្រមាញ់ដើម្បីចុះហត្ថលេខាយកអតីតកីឡាករអន្តរជាតិវេណេហ្ស៊ូអេឡារូបនេះទៅ​រួម​ក្រុម ហើយពួក​គេអាចនឹងត្រៀមទទួលហត្ថលេខារបស់គាត់ទៃាំង​ដៃ១០​ផង​ក៏​មិន​ដឹង។

Tunez នឹងចូលរួមជាមួយក្រុម BG Pathum ដែល​មាន​អតីតមិត្តរួម​ក្រុមសញ្ជាតិប្រេស៊ីលធ្លាប់​លេង​នៅ Buriram គឺVictor Cardozo និងកីឡាករដែលមានទេពកោសល្យជនជាតិសាំងហ្គាពួរ Irfan Fandi នៅក្នុងតំបន់ខ្សែការពារ ដែលនេះនឹងក្លាយជាផ្នែកមួយនៃទម្រង់ការពារដ៏អស្ចារ្យបំផុតនៅក្នុងលីកកំពូលថៃ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT