ជាការចូលរួមលើកដំបូងក្នុងប្រវត្តិសាស្រ្តកីឡាបាលទាត់លើសាល ( Futsal ) នៅពានរង្វាន់ AFF Futsal Championship ប្រចាំឆ្នាំ ២០១៨ នៅឯប្រទេសឥណ្ឌូនេស៊ី ក្រុមយុវជនកំចាយមារ ដែលតំណាងឲ្យកម្ពុជា មិនមានឱកាសបន្តទៅវគ្គបន្ទាប់ទៀតឡើយ ពោលគឺក្រោយពីចាញ់ទាំង ៣ប្រកួតក្នុងពូល A ។
ស្ថិតនៅក្នុងពូលរួមជាមួយនឹងក្រុមមកពីប្រទេសអូស្ត្រាលី មីយ៉ាន់ម៉ា និង ព្រុយណេ យុវជនកំចាយមារ បានបើកឆាកចាញ់ក្រុម East Coast Heat FC ៨-០ តែនៅក្នុងពីរប្រកួតចុងក្រោយ ពួកគេធ្វើបានល្អឡើងវិញ ដោយរកគ្រាប់បាល់បាន បើទោះបីជាមិនអាចស្វែងរកជ័យជម្នះក៏ដោយ។
ប្រកួតទីពីរ ពួកគេចាញ់ MIC របស់មីយ៉ាន់ម៉ា ៤ ទល់នឹង ២ មុនពេលចាញ់ក្រុម Arbisyam របស់ព្រុយណេ ៧ ទល់នឹង ៦ ។
ដូចនេះសរុបលទ្ធផលទាំង ៣ប្រកួតក្នុងពូល A បានបង្ហាញឲ្យឃើញថា ក្រុម East Coast Heat (អូស្ត្រាលី) និង MIC (មីយ៉ាន់ម៉ា) មានឱកាសឡើទៅពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយត្រូវជួបជាមួយនឹង Bangkok BTS FC (ថៃ) និង SKN FC Kebumen (ឥណ្ឌូនេស៊ី) ។