ការប្រកាសផ្លូវការមួយបានធ្វើឡើងកាលពីថ្មីៗនេះ ជុំវិញការផ្តាច់និស្ស័យរវាងកីឡាករ Mario Gotze ជាមួយនឹងក្លឹប Borussia Dortmund ដែលរួមរស់អស់រយៈពេល ៦ ឆ្នាំរួចមកហើយនោះ។
Gotze ត្រូវផុតកុងត្រាជាមួយ Dortmund នៅថ្ងៃទី ១ កក្កដាខាងមុខ ហើយភាគរយខ្ពស់គឺកីឡាករអាល្លឺម៉ង់នឹងមិនបន្តលេងឲ្យក្លឹបនៅ Bundesliga តទៅទៀតឡើយ ត្បិតបើកន្លងមករូបគេធ្លាប់បម្រើអាជីពនៅ Bayern Munich, ក៏ដោយក្តី។
តាមប្រភពពី Sport Bild បានចុះផ្សាយ Gotze អាចនឹងស្រវាបោះជំហានថ្មីជាមួយក្លឹបនៅប្រទេសអេស្ប៉ាញ LaLiga ឯណោះ តែមិនទាន់បញ្ជាក់ច្បាស់ថាជាក្លឹបកំពូលឬកម្រិតមធ្យមណាមួយនៅឡើយ។
បញ្ជាក់ថានារដូវកាល ២០១៩/២០ រូបគេរកបាន ៣ គ្រាប់និង Assist ១ នៅ ២០ ប្រកួតសរុបឲ្យ Dortmund នាមជាកីឡាករនៅតំណែងប្រយុទ្ធកណ្តាល៕ ប្រភព៖ BeSoccer