ចិត្ត​នៅ​អាល័យ​ក្លឹប​ចាស់ Ronaldo បង្ហោះ​រូប​កាល​លើក​ពាន UCL ជាមួយ​ Man Utd សារ​ជា​ថ្មី

តារា​ឆ្នើម Cristiano Ronaldo ជានិច្ចកាល​នៅ​តែ​បង្ហាញ​កូន​ចិត្ត​ដែល​ដក់ជាប់​ជាមួយ​ក្លឹប Man Utd ​ត្បិត​បើ​ខ្លួន​កំពុង​ប្រកប​អាជីព​នៅ​ក្លឹប​មួយ​ផ្សេង​ទៀត​ក៏​ដោយ។

ថ្មីៗ​នេះ​ក្នុង Stories លើ Instagram របស់ CR7 បាន​បង្ហោះ​រូប​ចាស់​គ្រា​ដែល United លើក​ពាន UCL កាល​ពី​ឆ្នាំ ២០០៨ ក្រោយ​យក​ឈ្នះ​ទៅ​លើ Chelsea នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃ​ទី ២១ ឧសភា។ ជ័យជម្នះ​នេះ​គឺ​ជា​រដូវ​កាល​ជោគជ័យ​ចុងក្រោយ​មួយ មុន Ronaldo ផ្ទេរ​ចេញ​ទៅ​កាន់​ក្លឹប Real Madrid។

គួរ​បញ្ជាក់​ថា​កាល​ពី​ឆ្នាំ ២០១៨ ក៏​ធ្លាប់​មាន​របាយការណ៍​ថា កីឡាករ​ព័រទុយហ្គាល់​អាច​នឹង​ត្រូវ​ត្រលប់​មក​លេង​នៅ Man Utd ម្តង​ទៀត​មុន​ចូល​និវត្ត ប៉ុន្តែ​លោក​បែរ​ជា​ផ្លាស់​ទៅ Juventus។ តែ​មក​ទល់​ពេល​ចុង​ក្រោយ​គេ​នៅ​តែ​ជឿជាក់​ថា ភាគរយ​ផ្ទេរ​មក​ទឹកដី Old Trafford នឹង​នៅ​តែ​អាច​កើត​មាន​បាន ប្រសិន​ការ​រួមរស់​ជាមួយ​សេះ​បង្កង់​មិន​ទទួល​បាន​ផ្លែផ្កា​ជា​ដុំកំភួន​ណា​មួយ៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT