៣ គ្រាប់​យប់មិញ រ៉ាដា Liverpool [Werner] ឡើង​ប្រកៀក​ប៉ុណ្ណា​ហើយ​ធៀប​នឹង Lewandowski?

ការ​ប្រកួត​រវាង RB Leipzig និង Mainz បាន​បញ្ចប់​ទៅ​នៅ​លទ្ធផល ៥-០ ដែល​ក្នុង​ចំណោម​គ្រាប់​បាល់​នោះ​ក៏​មាន ៣ គ្រាប់​ចេញ​ពី​ថ្វី​ជើង​របស់ Timo Werner ផង​ដែរ។

គ្រាប់​បាល់ Hat-Trick ដ៏​មាន​ន័យ​នេះ​ក្រៅ​ពី​ជួយ​ឲ្យ​ក្លឹប​យក្ស Liverpool កាន់​តែ​ចាប់​អារម្មណ៍​មក​លើ​រូប​លោក មួយ​ទៀត​សោត​ក្រឡេក​ទៅ​មើល​តំណែង Top Scorer ក៏​កីឡាករ​អាល្លឺម៉ង់​កាន់​តែ​ឡើង​មក​ប្រកៀក​នឹង Robert Lewandowski ថែម​ទៀត​ផង។

សរុប​គិត​ត្រឹម​ជុំ​ទី ២៧ គឺ Werner រក​បាន ២៤ គ្រាប់​ហើយ ស្រប​ពេល Lewandowski រក​បាន ២៧ គ្រាប់។ គ្រាប់​បាល់​របស់​អ្នក​ទាំង​ពីរ​នាំ​មុខ​គេ​បើ​ធៀប​នឹង​អ្នក​លេខ ៣ គឺ Jadon Sancho ដែល​ទើប​មាន ១៤ គ្រាប់ រី​ឯ Robin Quaison របស់ Mainz មាន ១២ គ្រាប់​ប៉ុណ្ណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT