ក្រោយខកខានការប្រកួតអស់រយៈពេលជាង ២ ខែ យើងក៏ខកខានការទស្សនាការប្រកួតនូវជំនួបធំៗជាច្រើនផងដែរ។ នៅយប់ថ្ងៃអង្គារនេះ ជំនួបពិសេសបានឈានចូលមកដល់ទៀតហើយ នោះគឺការប្រកួតជើងទី ២ រវាងក្លឹបឈរលំដាប់កំពូល Bayern Munich និង Borussia Dortmund។
បច្ចុប្បន្ន Bayern នៅបន្តឈរលេខ ១ រីឯ Dortmund បន្តឈរលេខ ២ ហើយក្រុមទាំងពីរនឹងត្រូវប៉ះគ្នាវេលាម៉ោង ១១:៣០ នាទីយប់ថ្ងៃអង្គារ នៅឯកីឡដ្ឋាន Signal Iduna Park (ទឹកដី Dortmund) មានផ្សាយផ្ទាល់លើទំព័រ CTS-Sport។
ជំនួប Del Klassiker ឬអាចហៅបានថា German Clasico គឺជាការជួបគ្នាលើកទី ១២៦ ហើយនៅយប់ស្អែកនេះ ដោយកន្លងមក Bayern ឈ្នះច្រើនជាងមានដល់ទៅ ៥៩ លើក ខណៈកីឡាករបង្ហាញខ្លួនច្រើនបំផុតគឺ Michael Zorc បាន ២៨ ប្រកួត និង Top Scorer គឺ Robert Lewandowski រកបាន ២២ គ្រាប់ក្នុងជំនួបនោះ។
គ្រាប់បាល់កើតឡើងច្រើនបំផុត គឺនៅថ្ងៃទី ២៧ វិច្ឆិកា ឆ្នាំ ១៩៧១ ដោយ Bayern យកឈ្នះ Dortmund ១១-១។ សម្រាប់ប្រកួតកាលពីជើងទី ១ នារដូវកាលនេះ គឺ Bayern ឈ្នះ ៤-០ ពោលជាមធ្យមការប្រកួតប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រសិនណា Bayern ស៊ីគឺរមែងស៊ីដាច់ ២ គ្រាប់តែម្តង៕
ប្រភព៖