Hull City ​រក​ឃើញ​២​នាក់ ​ផ្ទុក​មេរោគ Covid-19 ​

ក្លឹប Hull City ​បាន​ប្រកាស​ថា​ពួកគេ​ធ្វើ​តេស្ដ​កីឡាករ​និង​បុគ្គលិក​របស់​ខ្លួន ​ដោយ​រក​ឃើញ​ថា​មាន​២​នាក់​ផ្ទុក​មេរោគ Covid-19 ​។

​ក្របខណ្ឌ​លំដាប់​ទី​២​របស់​អង់គ្លេស ​បាន​ចាប់​ផ្ដើម​ធ្វើ​តេស្ដ​កីឡាករ​និង​បុគ្គលិក​ទាំង​អស់​របស់​ខ្លួន ​ដើម្បី​ត្រៀម​បើក​ការ​ប្រកួត​ឡើង​វិញ។ ​ក្រោយ​ពី​ការ​ធ្វើ​តេស្ដ​នោះ ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​មាន​​២​នាក់​របស់​ក្រុម Hull City ​វិជ្ជមាន Covid-19 ​ប៉ុន្តែ​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​នោះ​ទេ។ ​ដោយ​ទាំង​ពីរ​នាក់​នេះ ​ត្រូវ​បាន​ដាក់​នៅ​ដោយ​ឡែក ​និង​បន្ដ​តាមដាន​សុខភាព​ទៀត។ ​ក្លឹប Hull City ​មិន​បាន​បញ្ជាក់​ថា​២​នាក់​នេះ ជា​កីឡាករ​ឬ​បុគ្គលិក​នោះ​ទេ។

​ក្របខណ្ឌ​ Championship ​របស់​អង់គ្លេស​ខាង​លើ​នេះ ​មាន​គម្រោង​ត្រលប់​មក​ទីលាន​វិញ ​នៅ​ចុង​ខែ​មិថុនា​ឆ្នាំ​២០២០​នេះ​ដែរ។ ​ពួកគេ​ក៏​នឹង​លេង​ដោយ​គ្មាន​អ្នក​គាំទ្រ​ដូច Premier League ​ធ្វើ​ដូច​គ្នា៕ប្រភព Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT