ក្រុម Newcastle United មានគម្រោងនាំយកខ្សែប្រយុទ្ធ Gonzalo Higuain មកលេងនៅក្របខណ្ឌ Premier League វិញ ក្រោយពីសាមីខ្លួនថាចង់ចេញពី Juventus ពេលចប់រដូវកាលនេះ។
កីឡាករវ័យ៣២ឆ្នាំត្រូវបានគេដឹងថាចង់ចាកចេញពីក្រុម Juventus ហើយ ក្រោយពីរកបាន៥គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន៤គ្រាប់ក្នុងការប្រកួត២២ប្រកួតនារដូវកាលនេះ។ ខ្សែប្រយុទ្ធអាហ្សង់ទីនធ្លាប់ទៅលេងនៅ Premier League ម្ដងមកហើយ ដោយកាលនោះលេងនៅ Chelsea ក្រោមលក្ខខណ្ឌខ្ចីជើង។
ដោយឡែកនៅលើកនេះវិញ ក្រុមដែលចង់បានរូបគេទៅលេងនៅ Premier League នោះ គឺ Newcastle United វិញម្ដង។ ក្លឹបដែលទើបតែផ្លាស់ប្ដូរម្ចាស់នេះ ទំនងជានឹងមានប្រាក់ច្រើនសម្រាប់ចាយ ព្រោះពួកគេមានម្ចាស់ថ្មីជាសេដ្ឋីប្រាក់ពាន់លានឯណោះ៕ប្រភព Dailymail