Courtois ​៖​ខ្ញុំ​ជឿ​ថា Hazard ​នឹង​ជួយ Real Madrid ​ឈ្នះ​ពាន​មិន​ខាន​

​អ្នក​ចាំទី ​Thibaut Courtois ​មាន​ទំនុក​ចិត្ត​ថា​ខ្សែ​បម្រើ Eden Hazard ​នឹង​ជួយ​ក្រុម Real Madrid ​លើក​ពាន​រង្វាន់​មិន​ខាន​នៅ​ពេល​អនាគត​។

Hazard ​លេង​នៅ​រដូវ​កាល​ដំបូង​មិន​ទាន់​ល្អ​នោះ​ទេ ដោយសារ​តែ​មាន​បញ្ហា​របួស​ញឹកញាប់ ​ធ្វើ​ឱ្យ​ទម្រង់​លេង​របស់​គេ​មិន​ទាន់​ល្អ​ដូច​កាល​លេង​នៅ Chelsea ​ឡើយ។ តែ​ទោះ​ជាយ៉ាង​នេះ​ក្ដី ​សម្រាប់ Thibaut Courtois ​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា​មិត្ត​រួម​ក្រុម​ម្នាក់​នេះ​នឹង​ល្អ​ឡើង​វិញ ​ហើយ​អាច​ជួយ​ក្រុម Real Madrid ​ឈ្នះ​ពាន​រង្វាន់​ថែម​ទៀត។

​អ្នកចាំទី​ជម្រើស​ជាតិ​បែលហ្សិក​ខាង​លើ​បាន​និយាយ​ថា​៖ “Hazard ​បាន​ត្រលប់​មក​វិញ ជាមួយ​កម្លាំង​យ៉ាង​អស្ចារ្យ។ គាត់​នឹង​អាច​ជួយ​យើង​ឱ្យ​ឈ្នះ​ពាន​រង្វាន់​មិន​ខាន។ គាត់​ជា​កីឡាករ​នាំ​លេង​យ៉ាង​ល្អ​ឱ្យ​ក្រុម​យើង ​យក​ជ័យជម្នះ។ ខ្ញុំ​ស្គាល់​គាត់​៩​ឆ្នាំ​មក​ហើយ ខ្ញុំ​យល់​ពី​គាត់​ច្បាស់​ណាស់”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT