កីឡាករ Philippe Coutinho នឹងចាប់ផ្ដើមអាជីពលេងនៅក្លឹប FC Barcelona រដូវកាលថ្មី ដោយប្រើសញ្ជាតិ២ គឺព័រទុយហ្គាល់ និងប្រេស៊ីល។
កីឡាករឆ្នើមខាងលើនេះ បានផ្ញើលិខិតទៅខាង La Liga រួចរាល់ហើយ ដោយអះអាងថារូបបាន ទទួលបាន Passport ជាសញ្ជាតិព័រទុយហ្គាល់។ ដូច្នេះរដូវកាលថ្មីខាងមុខនេះ រូបគេលេងនៅក្លឹប Barcelona ដោយមិនមែនក្នុងលក្ខខណ្ឌកីឡាករខាងក្រៅតំបន់អឺរ៉ុបទៀតនោះទេ។
ប្រសិនបើការស្នើសុំនេះធ្វើទៅបានមែន នោះ Barcelona នឹងមានឱកាសបានចុះកុងត្រាយកកីឡាករក្រៅតំបន់អឺរ៉ុប និងដាក់ឱ្យចូលលេងបានហើយ ព្រោះថាកីឡាករ៣នាក់ដែលនៅក្រៅតំបន់អឺរ៉ុប Coutinho, Paulinho និង Mina ពេលនេះ Paulinho បានទៅចិនបាត់ហើយ ហើយ Coutinho បានសញ្ជាតិទៀត នៅសល់តែ Mina ប៉ុណ្ណោះ ។
ចំពោះច្បាប់នៃការដាក់ឱ្យកីឡាករក្រៅតំបន់អឺរ៉ុបចូលលេងនោះ គឺពួកគេអាចចុះឈ្មោះបាន៣នាក់ ប៉ុន្តែដាក់ឱ្យចូលលេងបានត្រឹមតែ២នាក់ប៉ុណ្ណោះ។ បច្ចុប្បន្ន Barcelona មាន២នាក់ហើយគឺ Arthur និង Mina ដូច្នេះពួកគេនៅសល់កៅអី១កន្លែងទៀត។ការស្នើសុំសញ្ជាតិបាននេះ គឺដោយសារតែរូបគេបានរៀបការជាមួយប្រពន្ធដែលជាជនជាតិព័រទុយហ្គាល់អស់រយៈពេល២ឆ្នាំមកហើយ៕ប្រភព៖ Sport-english