ល្អ​មែន Werner ​ស៊ុត Hat-trick ​យប់មិញ ​ផ្អើល Bundesliga ​

​ខ្សែ​ប្រយុទ្ធ Timo Werner ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង ​ជួយ​ក្រុម RB Leipzig ​យក​ឈ្នះ​លើ​ក្រុម Mainz 05 ​ក្នុង​លទ្ធផល​ដល់​ទៅ ៥-០ ​ឯ​ណោះ។

កីឡាករ​វ័យ​២៤​ឆ្នាំ​ខាង​លើ​នេះ ធ្វើ​បាន​ល្អ​មែនទែន​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ។ ​៣​គ្រាប់​ដែល​គេ​រក​បាន​នោះ​គឺ​នៅ​នាទី​១១ ​៤៨ ​និង​៧៥​។ ​វា​ក៏​ជា​គ្រាប់​បាល់​ទី​២៤​របស់​គេ ​ក្នុង​រដូវ​កាល​នេះ ​នា​ក្របខណ្ឌ Bundesliga ​ផង​ដែរ។ ​បច្ចុប្បន្ន​នេះ រូបគេ​ក៏​បាន​ជួយ​ក្រុម RB Leipzig ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​តារាង​ផង​ដែរ។

​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាល្លឺម៉ង់​ខាង​លើ​នេះ ​កំពុង​មាន​ទំនាក់ទំនង​ខ្លាំង​ក្នុង​ការ​ផ្លាស់​មក​លេង​នៅ Liverpool ​។ ​ដោយ​លោក Klopp ​ពេញ​ចិត្ត​ចំពោះ​ទម្រង់​លេង​របស់​គេ ប៉ុន្តែ​អ្វី​ដែល​ជា​ឧបសគ្គ​នោះ​គឺ​តម្លៃ​ខ្លួន​របស់​គេ​តែ​ម្ដង៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT