Bayern Munich ​បន្ដ​ជ័យជម្នះ​លើ​ក្រុម Frankfurt ​៥-២

​ក្រុម Bayern Munich ​បាន​បន្ដ​យក​ជ័យជម្នះ​លើ​ក្រុម Frankfurt ​ក្នុង​លទ្ធផល ៥-២ ​សម្រាប់​ការ​ប្រកួត​ទី​២​បន្ទាប់​ពី​មេរោគ Covid-19 ​។​ក្នុង​សប្ដាហ៍​ទី​២៧​នេះ ​ក្រុម Bayern Munich នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល។ ​ការ​ប្រកួត​ទល់​ក្រុម Frankfurt ​ពួកគេ​រក​បាន​ដល់​ទៅ​៥​គ្រាប់​ឯ​ណោះ ​ដោយ​៥​គ្រាប់​នោះ​ធ្វើ​បាន​ដោយ Goretzka , Muller , Lewandowski , Davies ​និង Hinteregger ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង។ ​

នេះ​ជា​ជ័យជម្នះ​ទី​២​ហើយ​សម្រាប់ Bayern Munich ​បន្ទាប់​ពី​លេង​បាន​២​គ្រាប់​តាំង​ពី​សប្ដាហ៍​មុន​មក។យក​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​នេះ ធ្វើ​ឱ្យ Bayern Munich ​បន្ដ​គ្រប់គ្រង​ចំណាត់​ថ្នាក់​លេខ​១​កំពូល​តារាង​ដដែល។ ​ដោយ​នាំ​មុខ​៤​ពិន្ទុ​ពី​ក្រុម​លេខ​២ Dortmund ​គិត​ត្រឹម​២៧​សប្ដាហ៍​មក​នេះ​៕


ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT